Social Icons

Wednesday, August 21, 2013

ទាខ្វៃប៉េកាំង

សូមចុចឬូបភាពខាងលើដើម្បីមើលVIDEO
ទាខ្វៃប៉េកាំង
ទាខ្វៃប៉េកាំង គឺជាមុខម្ហូបដ៏ល្បីល្បាញ​ របស់ជនជាតិចិន គឺជាមុខម្ហូប បែបប្រពៃណី បូរាណចិន ដែលគេទទួលទាន ជាមួយនំចាក់ចុលចិន និងដើមខ្ទឹម ជ្រលក់ជាមួយ ទឹកជ្រលក់ទឹកសូត្រ សៀងផ្អែម ដែលគេហៅថា HoiSin Sauce។ 

ដើម្បីខ្វៃទាបែបប៉េកាំងនេះបាន គេត្រូវការកន្លែងដែលមានអាកាសធាតុត្រជាក់ និងមានខ្យល់​បក់ គ្រប់គ្រាន់ ដើម្បីសម្ងួតទា តែបើដូច្នោះនោះទេ អ្នកត្រូវរកបន្ទប់ ដែលត្រជាក់ល្មម ហើយ ដាក់កង្ហារ បក់អោយចំទាក៏បាន។ តែខ្ញុំសូមជំរាបថា រូបមន្តនេះ ធ្វើតាមបែបចិន ដើម្បីបានគុណភាព និង រសជាតិដែលល្បីរបស់ ចិនហើយលោកអ្នក អាចកាត់បន្ថយគ្រឿង និង ពេលវេលាតាមត្រូវការ។
តែសូមចងចាំថា បើមានអ្វីមួយប្រែប្រួល នោះរសជាតិក៏ប្រែប្រួលតាមនោះដែរ ។
  • រយៈពេលរៀបចំ : 10 ម៉ោង 10 នាទី
  • រយៈពេលចំអិន : 1 ម៉ោង 10 នាទី
គ្រឿងផ្សំ ៖
  1. ទាទម្ងន់ ចាប់ពី 2,5 គក ទៅ 3 គក
  2. ទឹក 8 ពែង
  3. ខ្ញី 1 បន្ទះ
  4. ដើមខ្ទឹម 1 ដើម កាត់ជា 2 កំណាត់
  5. ទឹកឃ្មុំ 3 ស្លាបព្រាបាយ
  6. ទឹកខ្មេះ 1 ស្លាបព្រាបាយ
  7. ទឹកសឺរី 1 ស្លាបព្រាបាយ
  8. ម្សៅពោត 1 ស្លាបព្រាបាយ លាយទឹក 3 ស្លាបព្រាបាយ
  9. ដើមខ្ទឹមទុកធ្វើជាបន្លែ និង តុបតែង

វិធីធ្វើ ៖
  • ធ្វើទា រួចលាងអោយស្អាត សម្រស់ទឹកអោយស្រស់ ហើយចង ក ព្យូរនៅកន្លែង​ ត្រជាក់ មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ រយៈពេល 4 ម៉ោង។
  • ចាក់ទឹកក្នុងឆ្នាំង ឬ ខ្ទះ ដាំអោយពុះ រួចដាក់ ខ្ញី ដើមខ្ទឹម ទឹកឃ្មុំ ទឹកខ្មេះ និង​ ផ្លែសឺរី ចូលក្នុងឆ្នាំង រម្ងាស់ 1 អំពុះ
  • រួចដាក់ម្សៅពោត ដែលលាយរួចស្រាប់ ហើយកូរអោយសព្វ
  • ដាក់ទាលើឧបករណ៍ចម្រោះ ស្រោចទឹកគ្រឿងទេស ដែលបានរម្ងាស់ ទៅលើទា អោយសព្វ​កន្លែងរយៈពេល 10នាទី (ត្រាំក៏បាន) 
  • ហើយព្យួរទាសម្ងួតម្ដងទៀតរយៈពេល 6ម៉ោង រហូតទាស្ងួតល្អ។ បើប្រញ៉ាប់អាចកាត់​ បន្ថយ ម៉ោង តែរសជាតិពិតជាមិនដូចគេ
  • ដាក់ទាក្នុងឧបករណ៍ខ្វៃ (Oven) ឬឡខ្វៃ ដោយត្រូវកម្ដៅឡជាមុន ក្នុងកម្ដៅ 350 degree ដោយ​ដាក់​ទ្រូងផ្ងារឡើងលើ ដុតរយៈពេល 30 នាទី
  • ត្រឡប់ទាដាក់ខ្នងឡើលើម្ដង ខ្វៃ 30 នាទី រួចហើយ ត្រឡប់ទ្រូងឡើងលើម្ដងទៀត​ ខ្វៃថែម 10 នាទី ទៀតជាការស្រេច
  •  កុំភ្លេចដាក់ប្រដាប់ត្រងទឹកស្រក់ពីទាផង
គេទទួលទាននៅក្ដៅៗ ទើបឆ្ងាញ់ ទាន់ស្បែកនៅស្រួយល្អ។ ខ្ញុំធ្លាប់សាកល្បង កាត់បន្ថយពេលពី 10 ម៉ោង 10 នាទី មកនៅត្រឹម 2 ម៉ោង។ បើអ្នកធម្មតា មិនដឹងរសជាតិនោះទេ តែអ្នក​ជំនាញ​ខាងអា ហារ គេពិតជាអាចបែងចែករសជាតិវាបាន ថាមិនដូចរូបមន្តដើមនោះឡើយ។

No comments: